(Reuters) - កាលពីថ្ងៃអង្គារ៍ប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសលោកខាងលិចអាចបង្កើតឲ្យមានសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ដោយការដាក់ទណ្ឌកម្មទៅលើរបបយោធា ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ប៉ុន្តែប្រទេសបារាំងបាននិយាយថា សហភាពអឺរ៉ុបនឹងបង្កើនការរឹតត្បិតលើឧត្តមសេនីយ៍ជាច្រើនរូបបន្ថែមទៀត។

ការបង្ហាញការគាំទ្ររបស់វិមានក្រឹមឡាំង គឺជាការលើកស្ទួយដល់របបយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aun San Suu Kyi កាលពីថ្ងៃទី០១ ខែកុម្ភៈ។ ប៉ុន្តែរបបយោធានៅតែប្រឈមនឹងយុទ្ធនាការនៃការធ្វើបាតុកម្មគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងការប៉ះបោរស៊ីវិលនៅទូទាំងប្រទេស រួមទាំងការថ្កោលទោស និងការដាក់ទណ្ឌកម្មបន្ថែមទៀតពីប្រទេសលោកខាងលិចផងដែរ។
កាលពីថ្ងៃអង្គារ៍ ក្រុមអ្នកតវ៉ាបានបាញ់ថ្នាំពណ៌ក្រហមនៅលើដងផ្លូវនានា ដែលជានិមិត្តរូបនៃការបង្ហូរឈាមនៅក្នុងការបង្ក្រាបរបស់កងកំលាំងសន្តិសុខនៅទីក្រុង Yangon របស់មីយ៉ាន់ម៉ា។
ការបាញ់ថ្នាំពណ៌ក្រហមទាំងនោះបាននិយាយថា “ដានឈាមមិនទាន់ស្ងួតទេ”។

ក្រុមតស៊ូមតិរបស់សមាគមអ្នកទោសនយោបាយ (AAPP) បាននិយាយថា មនុស្សប្រហែលចំនួន ៥៧០នាក់ រួមទាំងកុមាររាប់សិបនាក់ត្រូវបានបាញ់សម្លាប់ដោយកងទ័ព និងនគរបាលនៅក្នុងភាពចលាចលស្ទើរតែជារៀងរាល់ថ្ងៃ និងកងកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្សប្រហែលចំនួន ៣៥០០នាក់ផ្សេងទៀត ចាប់តាំងពីពេលមានរដ្ឋប្រហារមក។

ក្នុងចំណោមអ្នកដែលត្រូវបានគេឃុំខ្លួនទាំងនោះ រួមមានលោកស្រី Suu Kyi ជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់មីយ៉ាន់ម៉ា និងសមាជិកនៃសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ដែលជាបេក្ខជនដែលគាំទ្រដោយយោធានៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
ទោះជាយ៉ាងណារុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារិ៍ថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរ គឺគ្មានប្រយោជន៍ និងគ្រោះថ្នាក់បំផុត ៕
មតិយោបល់