(Reuters) - កាលពីថ្ងៃពុធ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតថា ខ្លួនត្រៀមនឹងដកទណ្ឌកម្មលើអ៊ីរ៉ង់ ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ រួមទាំងការដកទណ្ឌកម្មដែលមិនស្របតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងត្រៀមនឹងចាត់វិធានការចាំបាច់ ដើម្បីអនុវត្តតាមផែនការសកម្មភាពរួម (JCPOA) ឡើងវិញ រួមទាំងការដកទណ្ឌកម្មដែលវាមិនស្របតាមផែនការសកម្មភាពរួម (JCPOA) ផងដែរ ។ ហើយលោកមិនមានតួនាទីអ្វីនៅទីនេះដើម្បីផ្តល់សេចក្តីលម្អិត និងប្រាប់ឲ្យដឹងថានឹងមានអ្វីដែលអាចកើតមាននោះទេ”។
លោកបានសំដៅទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលជាផ្លូវការត្រូវបានគេហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ៕

មតិយោបល់