ព័ត៌មានជាតិសម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាពMonday ទី12 April ឆ្នាំ2021ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃអង្គារទី ១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលត្រូវ នឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ។ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ។ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិ លើកទី ៧ និងលេីកទី ៨ ឆ្នាំ។ ២០២១ នេះ ត្រូវបានផ្អាក ហេីយបានផ្អាកការថ្វាយបង្គំនៅតាមវិហារ(ម៉ាស្ជិទ ស៊ូរ៉ាវ)ការជួបជុំលក្ខណៈសាសនា នាៗ និង សុំបង្កេីន ការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ចជាពិសេសនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈដែលចំនួនឆ្លងជំងឺកូវីដ-១៩ មានការកេីនឡេីងជាលំដាប់ និង មានករណីស្លាប់បាត់បង់ជីវិតផងដែរ។ សូមបងប្អូនអនុវត្តតាមវិធានការ ៣ ការពារ និង ៣ កុំ ជាប្រចាំ ដោយខ្ជាប់ខ្ជួន និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ខ្ញុំសូមបួងសួង សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខ ស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ ៕ មតិយោបល់
ញាំសាច់គោផ្លែទំពាំងបាយជូរគ្រឿងផ្សំ៖ -សាច់គោហានជាដុំៗ ១ចានចង្កឹះ -ផ្លែទំពាំងបាយជូរតូចៗដែលមានរសជាតិជូរ ៣០ផ្លែ -គល់ស្លឹកគ្រៃហាន់ស្តើងៗ ៣ស្លាបព្រាបាយ -ខ្ទឹមក្រហមហាន់ ២ស្លាបព្រាបាយ -ប៊ីចេង ១ស្លាបព្រាបាយ -ទឹកត្រី ២ស្លាបព្រាបាយ -ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ -ស្ករស ២ស្លាបព្រាកាហ្វេ -ម្ទេសហាន់ ២ផ្លែ -បំបិលម្រេចម៉ដ្ឋ…មតិយោបល់
តើការមានគំនិតរវើរវាយ អាចជាផលល្អ ចំពោះសុខភាពដែរ ឬទេ?(បរទេស)៖ ការរវើរវាយរបស់មនុស្សយើងម្នាក់ៗ គឺមានកម្រិតខុសៗគ្នា អ្នកខ្លះមានការសញ្ជឹងគិត ចំពោះភាពរវើរវាយ ឯអ្នកផ្សេងទៀត អាចនឹងលង់ជាមួយភាពរវើរវាយ អំទ្បុងពេលដែលអ្នកមួយចំនួនទៀត គ្រាន់តែសញ្ជឹងគិតម្តងម្កាលប៉ុណ្ណោះ ដោយសារពួកគេយល់ឃើញថា អាចជាការល្អ សម្រាប់ជំនួយស្មារតីរបស់ពួកគេ ក្នុងការធ្វើការងារ។ ប៉ុន្តែទាំងនេះ គឺគ្រាន់តែជាការស្រមើរស្រមៃរបស់អ្នកទាំងអស់គា្នប៉ុណ្ណោះ ដោយសារការគិតនៃមនុស្សម្នាក់ៗ មានលក្ខណៈខុសៗគ្នា ណាមួយភាពរវើរវាយ ពេលខ្លះវាអាចជះឥទ្ធិពល ទាំងវិជ្ជមាន និងអវិជ្ជមាន…មតិយោបល់
ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន ៧ខ្នងឧត្តរមានជ័យៈ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានករណីភ្លៀងធ្លាក់ដែលមានកម្រិត៥៣,៥មីម៉ែត្រ លាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង ស្ថិតនៅភូមិត្រាំប៉ោងត្បូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕ មតិយោបល់មតិយោបល់
មតិយោបល់