ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់បុរសជនជាតិបារាំងអាយុ ៨៦ ឆ្នាំ ដោយសារជំងឺកូវីដ-១៩


ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់បុរសជនជាតិបារាំងអាយុ ៨៦ ឆ្នាំ ដោយសារជំងឺកូវីដ-១៩

 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យជោរៃបានឱ្យដឹងថា បុរសជនជាតិបារាំងអាយុ៨៦ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២៖០០នាទី ថ្ងៃត្រង់ ។

អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទី ជាមួយនឹងស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩ បញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិបារាំងអាយុ ៨៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។


មតិយោបល់