នៅក្រសួងសុខាភិបាល បានរៀបចំពិធីទទួលអំណោយនិងសម្ភារៈ ដែលមាន វត្តមានលោកជំទាវ ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩និង ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានសម្របសម្រួលជាមួយអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ តាមរយៈ លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា និង លោក Salah Essa នាំយកសម្ភារប្រគល់ជូន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលសម្ភារៈទាំងអស់នេះ នឹងត្រូវយកមកប្រើប្រាស់ចាត់ចែងសម្រាប់ក្រុមការងារគណៈកម្មការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដ នៅព្រះរាជាណាចក្រកម្ពុជា។
លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជាបានជំរាបជូនថាសម្ភារៈដែលត្រូវប្រគល់ជូននោះ រួមមាន រថយន្តដឹកវ៉ាក់សាំង ០២គ្រឿង ដែលនឹងមកដល់កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១, កុំព្យូទ័រយូរដៃ, ម៉ាស៊ីន Printer, សម្លៀកបំពាក់ពេទ្យ(PPE), ម៉ាស់ និងសម្ភារផ្សេងៗដទៃទៀតសរុបថវិកាប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក។ លោក Anthony Galliano បានបញ្ជាក់ថា វិស័យឯកជន និងសប្បុរសជនទាំង ១៤ នៅកម្ពុជា រួមមាន៖
១/. Cambodia Rice Federation
២/. RMA (Cambodia)
៣/. SCG (Cambodia)
៤/. SELA Pepper
៥/. Marriott Courtyard Hotel
៦/. Cambodian Investment Management
៧/. DAGS Asset Management
៨/. TANNCAM Investment
៩/. Baker Tilly (Cambodia)
១០/. Mr. Joseph Michael Couto
១១/. លោក Salah Essa
១២/. លោក Mark William Seymour
១៣/. លោក Wells Matthew John Roland
១៤/. កញ្ញា Narumon Rinruangsin និង លោក Anthony Galliano
ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជាបានសម្តែងនូវការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការពលីគ្រប់បែបរបស់ក្រុមគ្រូពេទ្យ ដែលបានបំពេញបេសកកម្មការងារដ៏មានតម្លៃ និងសកម្មបំផុត ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីអ្នកសម្របសម្រួលជាមួយអ្នកវិនិយោគបរទេស និងសប្បុរសជន បានសម្ដែង និងថ្លែងអំណរគុណចំពោះទុកចិត្តប្រកបដោយសប្បុរសចំពោះវិនិយោគិនបរទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាហានិភ័យយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។
មតិយោបល់