ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ កម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបង បានចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ លី សុះរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ទី២.ឈ្មោះ ហម គឹមហៀង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និង៣.ឈ្មោះ ស្រៀង លាង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ចំណែកវត្ថុតាងរួមមាន ទី១.គ្រឿងញៀនម៉ាទឹកកក១៧កញ្ចប់ស្មើនឹងទម្ងន់៥៨,៩៥ក្រាម ទី២.ម៉ូតូ២គ្រឿងម៉ាកហុងដាឃ្លីច ពណ៌ស ឆ្នាំ២០១៦ គ្មានផ្លាកលេខ និងម៉ាកហុងដាឃ្លីច ពណ៌ស ឆ្នាំ២០១៤ ពាក់ផ្លាកលេខ បាត់ដំបង1M-9529 និងទី៣ទូរសព្ទដៃ៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

គ្រឿងញៀនគ្រឿងញៀន

មតិយោបល់