មនុស្ស៩នាក់ រួមទាំងខ្មាន់កាំភ្លើងស្លាប់ក្នុងការបាញ់ប្រហារក្នុងទីក្រុង Indianapolis, សហរដ្ឋអាមេរិក

 

(វ៉ាស៉ីនតោន)៖ មនុស្សចំនួន០៩នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ បានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana។

 

បើតាមស្ថាប័នប៉ូលិសនៃទីក្រុង Indianapolis កម្លាំងប៉ូលិសបានឆ្លើយតបចំពោះហេតុការណ៍បាញ់ប្រហារមួយ នៅឯឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុនដឹកជញ្ជូន FedEx ហើយមនុស្សមួយចំនួន ត្រូវបានបាញ់ប្រហារ ក្នុងនោះ០៨នាក់ស្លាប់ ខណៈអ្នកដទៃទៀតដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បុរសម្នាក់ ដែលជាខ្មាន់កាំភ្លើង ក៏បានបាត់បង់ជីវិតផងដែរ ហើយពួកគេជឿថាជាការធ្វើអត្តឃាតខ្លួនឯង៕

AFP៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *