(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃសុក្រនេះបានអះអាងថាយន្តហោះចម្បាំងរុស្ស៉ី MiG-31 បានហោះស្ទាក់ និងអមដំណើរយន្តហោះឈ្លបការណ៍មួយគ្រឿង របស់សហរដ្ឋអាមេរិកនៅលើផ្ទៃអាកាសនៃតំបន់មហាសមុទ្រប៉ាស៉ីហ្វិកថ្មីម្តងទៀត។
បើតាមក្រសួងការពារជាតិរុស្ស៉ី ប្រព័ន្ធរ៉ាដារបស់ប្រទេសរុស្ស៉ីបានប្រទះឃើញគោលដៅមួយលើផ្ទៃអាកាស ធ្វើដំណើរសំដៅមកក្បែរប្រំទល់នៃដែនដីរបស់រុស្ស៉ី នៅលើមហាសមុទ្រប៉ាស៉ីហ្វិក។ ភ្លាមៗនោះ យន្តហោះចម្បាំង MiG-31 មួយគ្រឿង ត្រូវបានចល័តចេញពីមូលដ្ឋានទ័ពអាកាស នៅឧបទ្វីប Kamchatka របស់រុស្ស៉ី ជាការឆ្លើយតប។ យន្តហោះចម្បាំង MiG-31 ក៏បានឃើញយន្តហោះអាមេរិកធុន RC-135 ដែលជាប្រភេទឈ្លបការណ៍ ហើយអមដំណើរយន្តហោះនោះ នៅលើផ្ទៃអាកាសនៃមហាសមុទ្រប៉ាស៉ីហ្វិក។
ហេតុការណ៍ស្រដៀងគ្នានេះ ក៏ទើបតែបានកើតឡើងដែរកាលពីសប្តាហ៍មុន។
CGTN៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
មតិយោបល់