ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្ររងការខូចខាតធ្ងន់ធ្ងរទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចទល់មុខបុរីពិភពថ្មី២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌សមួយគ្រឿង…
មតិយោបល់