ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ជូនដំណឹងពីការរកឃើញអ្នកជំងឺម្នាក់មកចាក់វ៉ាក់សាំងនៅទីស្ដីការក្រសួង ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១

ក្រសួងវប្បធម៌ ជូនដំណឹងពីការរកឃើញអ្នកជំងឺម្នាក់មកចាក់វ៉ាក់សាំងនៅទីស្ដីការក្រសួង ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាប
ថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ជ្រី ទេពី ភេទស្រី អាយុ១៩ឆ្នាំ មាន
អ៊ាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ ១៧82 ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ ដែលពាក់ព័ន្ធជាមួយនឹងអាជីវករលក់ដូរនៅផ្សារចាស់ និងត្រូវជាសាច់ញាតិមន្ត្រីរាជការក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈ។ ឈ្មោះខាងលើនេះបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីស្តីការក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ និងរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ
ទី១៣ ខែមេសា ឆ្នាំ២០២១។

ករណីនេះ ប្រសិនឯកឧត្តម លោកជំទាវ លោក លោកស្រី មានអាការៈដូចជា គ្រុនក្តៅ, ក្អក,
កណ្តាស់, ឈឺបំពង់ក ក ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែល
មានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យ
ខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល(ក្រោយផ្សារស៊ិនជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះ
ជ្រូកស្ទឹងមានជ័យ, ផ្លូវ ខឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំ
ជីវិត(ទីតាំងចាក់សំរាមចាស់ស្ទឹងមានជ័យ)។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវដល់ឯកឧត្តម
លោកជំទាវ លោក លោកស្រី ដែលបានពាក់ព័ន្ធផ្ទាល់ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តនៅកន្លែង
ដូចបានកំណត់ខាងលើ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ
នៅផ្ទះដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ក្នុងករណីស្ថានភាពសុខភាពមានការ
វិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគឺតថ្លៃ។

 

 

 

មតិយោបល់