ព័ត៌មានជាតិ

ប្រទេស​ន័​រ​វែ​ស​អនុញ្ញាត​ឲ្យ​យោធា​អា​មេ​រិ​កសាង​សង់​អគារ​លើ​ដី​របស់​ខ្លួន​តាម​កិច្ចព្រមព្រៀង​ថ្មី​

ប្រទេស​ន័​រ​វែ​ស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ជិតខាង​ដ៏​ធំ​គឺ​រុ​ស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​បាន​កែសម្រួល​ជាមួយ​សហរដ្ឋអាមេរិក​ ស្តី​ពី​វិធី​គ្រប់គ្រង​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​លើ​ទឹកដី​របស់​ខ្លួន​។​

​រដ្ឋាភិបាល​បាន​និយាយ​ថា​ កិច្ចព្រមព្រៀង​រវាង​សម្ព័ន្ធមិត្ត​ណា​តូ​ទាំង​ពីរ​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​សាងសង់​អាគារ​នៅ​មូលដ្ឋាន​អាកាស​ន័​រ​វែ​ស​ចំនួន​ ០៣​កន្លែង​ និង​មូលដ្ឋាន​កងទ័ពជើងទឹក​មួយ​កន្លែង​ផង​ដែរ​ ប៉ុន្តែ​នឹង​មិន​មាន​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ដាច់​ដោយឡែក​នោះ​ទេ​។​

​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឡើង​ដោយ​សម្លេង​គាំទ្រ​ភាគតិច​របស់​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​លោក​ Erna​ Solberg​ ត្រូវ​តែ​ផ្តល់​សច្ចាប័ន​ដោយ​សភា​ប្រទេស​ន័​រវេ​ស​មុន​ពេល​ចូល​ជា​ធរមាន​។​

​រដ្ឋាភិបាល​បាន​និយាយ​ថា​ “​កិច្ចព្រមព្រៀង​នេះ​ធ្វើ​និយ័ត​កម្ម​ និង​សម្របសម្រួល​វត្តមាន​ ការ​បណ្តុះបណ្តាល​ និង​ការ​ហ្វឹកហ្វឺនរ​បស់ទ័ព​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ន័​រវេ​ស​ ដូច្នេះ​វា​ជួយ​សម្រួល​ដល់​ការ​ផ្តល់​ជំនួយ​កងទ័ព​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​ន័​រ​វែ​ស​ក្នុង​ករណី​ដែល​មាន​វិបត្តិ​ ឬ​សង្គ្រាម​“​ ៕

 

 

មតិយោបល់