ព័ត៌មានជាតិ

ប្រទេសថៃ៖ ការធ្វើតេស្តរកប្រសិទ្ធភាពនៃវ៉ាក់សាំងចិន មានប្រសិទ្ធភាពរហូតដល់ ៩៥,៦%

អគ្គលេខាធិការរង រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថថៃ (FDA) លោកវេជ្ជបណ្ឌិត Surachoke Tangvivat បាននិយាយថា វ៉ាក់សាំងចិន សុីណូវ៉ាក់ មានប្រសិទ្ធភាពរហូតដល់ ៩៥,៦%។ លោកបានធ្វើការបកស្រាយថា ការធ្វើតេស្តរកប្រសិទ្ធភាពនៃវ៉ាក់សាំង តាមបែប Rapid Test គឺមិនអាចជឿបានដូចការយកទៅពិនិត្យនៅមន្ទីរពិសោធទេ។ ដូច្នេះការធ្វើតេស្ត រកប្រសិទ្ធភាព និងភាពសុាំនៃវ៉ាក់សាំង ដោយប្រើឧបករណ៍ Rapid Test លទ្ធផលចេញមកគឺមិនពិតនោះទេ។ នេះបើតាមការចេញផ្សាយដោយ Thai PBS។

លោកបាននិយាយថា ការធ្វើតេស្តដែលត្រូវបានវិភាគនៅក្នុងមន្ទីរពិសោធន៍ដោយប្រើឧបករណ៍តាមលក្ខណៈបច្ចេកទេស គឺអាចជឿទុកចិត្តបាន។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការបដិសេធរបាយការណ៍ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមដោយសង្ស័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់។

អគ្គលេខាធិការរងរូបនេះបញ្ជាក់ថា ១៤ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង សុីណូវ៉ាក់ហើយ ប្រសិទ្ធភាពនៃការប្រឆាំងវីរុសកូវីដគឺ ៤៧,៨% និងកើនឡើងដល់ ៩៥,៦% បន្ទាប់ពី ចាក់បាន ២៨ ថ្ងៃ៕

ប្រភព៖ Thai PBS

មតិយោបល់