ព័ត៌មានជាតិ

អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគេនដល់វត្ត១៤២ទូទាំងរាជធានីភ្នំពេញ

អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគេនដល់វត្ត១៤២ទូទាំងរាជធានីភ្នំពេញ

(ភ្នំពេញ): ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងទទួលនូវការឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់អោយតំណាងរបស់លោក នាំយកនូវអំណោយទេយ្យទានមួយចំនួនធំប្រគេនដល់ព្រះសង្ឃដែលគង់នៅគ្រប់វត្តចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ ដោយថ្ងៃដំបូងនេះបានប្រគេនចំនួន៤១វត្តសិន ហើយក្រុមការងារនឹងជំរុញប្រគេនអោយបានគ្រប់១៤២វត្តក្នុងរយៈពេល២ឬ៣ថ្ងៃខាងមុខនេះ។

 


សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃដំបូងនេះ
គឺបានប្រគេនដល់វត្តចំនួន៤១ វត្ត ដោយក្នុង១វត្តៗទទួលបាន:
១-អង្ករចំនួន១តោនមាន២០បេ(ក្នុង១បេមាន ៥០គីឡូ)
២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣-មីជាតិចំនួន២០កេស
៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧១០កញ្ចប់ធំ
៧-តែចំនួន២គីឡូក្រាម២៤៨ គីឡូ
៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕

មតិយោបល់