ក្រុងបាវិតៈ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ខ្យល់គរស្លាប់ ខណៈដែលត្រូវបានគេដឹកទៅដល់គ្លីនិកឯកជនបាវិត នៅក្រុង បាវិតដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២១៦ ស្ថិតក្នុងកាស៊ីណូ GWIN ជិតនិងព្រំដែនកម្ពុជាវៀតណាម សង្កាត់បាវិត ក្រុងបាវិត ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ធូមមីឃេ នេឌី ភេទប្រុស អាយុប្រហែល៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី បំរើការងារនៅក្នុងកាស៊ីណូ GWIN ខាងលើ ។
ប្រភពដដែលបានបន្តទៀតថានៅមុនពេលកើតហេតុការណ៍នេះជនរងគ្រោះមានអាការៈមិនស្រួលខ្លួនចង់ខ្យល់គរ ទើបក្រុមបុគ្គលិកកាស៊ីណូ ប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះមកសង្គ្រោះនៅគ្លីនីកឯកជន តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ ដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក ទើបដាច់ខ្យល់ស្លាប់តែម្តង។
បច្ចុប្បន្នសពត្រូវបានខាងកាស៊ីណូ យកមកតម្កល់ ទុកនៅវត្តបាវិតដើម្បីរង់ចាំសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅមាតុប្រទេសកំណើតវិញ៕




មតិយោបល់