ក្លឹប Manchester City បានដាក់ពាក្យតវ៉ាក្ដីជាមួយសហព័ន្ធបាល់ទាត់អង់គ្លេស FA ក្នុងការពិន័យខ្សែប្រយុទ្ធ Sergio ៣ប្រកួត ចំពោះការវាយកែងដាក់ខ្សែការពាររបស់ក្លឹប West Ham កាលពីសប្ដាហ៍មុននេះ។
ដោយការតវ៉ានោះ គឺ Man City ចង់ឱ្យបានខ្សែប្រយុទ្ធរបស់ជម្រើសជាតិអាហ្សង់ទីនរូបនេះ បានចូលលេងពេលពួកគេទៅប្រកួតជាមួយក្លឹប Manchester United នៅសប្ដាហ៍ក្រោយនេះ ក្នុងជំនួបពានរង្វាន់លីគកំពូលអង់គ្លេស។ អ្វីដែលក្រុមរបស់លោក pep guardiola យកទៅតវ៉ានោះ គឺដោយសារតែលោកអាជ្ញាកណ្ដាលធំក្នុងការប្រកួត Andre Marriner មិនបានឃើញនោះទេ អំឡុងពេលប៉ះគ្នានោះ ដូច្នេះការពិន័យក៏មិនត្រូវកើតមានដែរ។

ខណៈដែល Aguero ផ្ទាល់នៅគ្រានោះ ក៏រូបគេបាននិយាយថាគ្មានចេតនាចង់វាយកែងដាក់កីឡាករ West Ham ដែរ ដោយវាគ្រាន់តែជាកំហុសអចេតនាប៉ុណ្ណោះ។
ដោយសារតែមានការតវ៉ាគ្នានេះហើយ នៅល្ងាចថ្ងៃសុក្រនេះ ក្រុម Man Cityនិង FA នឹងត្រូវឡើងតុលាការបាល់ទាត់នៅអង់គ្លេសម្ដងទៀត ដើម្បីសម្រេចឱ្យបានត្រឹមត្រូវ។ បើសិនជាការតវ៉ាមិនមានប្រសិទ្ធភាពទេនោះ គឺមានន័យថាខ្សែប្រយុទ្ធវ័យ២៨ឆ្នាំខាងលើនឹងត្រូវពិន័យ៣ប្រកួតដដែល៕
មតិយោបល់