ក្រសួងពាណិជ្ជកម្ម បង្ហាញទីតាំដើម្បីទិញ ស្បៀងចំបាច់មួយចំនួន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលបិទខ្ទប់

បងប្អូនប្រជាពលរដ្ឋ អាចស្វែងរក ស្ដង់របស់ ក្រសួងពាណិជ្ជកម្ម ដើម្បីទិញ ស្បៀងចំបាច់មួយចំនួន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលបិទខ្ទប់ នៅតាមទីតាំងដូចខាងក្រោម៖
ខណ្ឌមានជ័យមាន៣ ទីតាំង៖
១.ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១
២.ទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១
៣.ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣
ខណ្ឌពោធិ៍សែនជ័យមាន ៤ ទីតាំង៖
១.ទល់មុខ K-Mall ភូមិតំពាំងថ្លឹង២ សង្កាត់ចោមចៅ១
២.ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១
៣.ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១
៤.ទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១
ខណ្ឌទួលគោក មាន១ទីតាំង៖
នៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង
ខណ្ឌសែនសុខ មាន៣ ទីតាំង៖
១.ទល់មុខផ្សារបឹងឈូក ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង
២.ផ្លូវចូលទល់មុខហ្គ្រេនភ្នំពេញ ភូមិសំរោង សង្កាត់ឈ្មួញ
៣.មុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លា៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *