ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ​ និងជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង

 

ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧបត្ថម្ភនូវថវិកាដ៏ថ្លៃថ្លាចំនួន២០០,០០០,០០០រៀល ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់ជួយសម្រួលក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាក ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាពិសេសខ្យល់កន្ត្រាក់ និងជួយសម្រួលការខ្វះខាតបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានណែនាំដល់ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ឲ្យចាត់ចែងថវិការឧបត្ថម្ភទាំងនេះឲ្យមានប្រសិទ្ធភាព ដើម្បីជួយដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនាពេលបច្ចុប្បន្ន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់