ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកំលាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ

​ភ្នំពេញ​ ៖​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​ផាកពិន័យ​ទៅ​លើ​ជន​០១​ក្រុម​មាន​គ្នា​ចំនួន​ ០៦​នាក់​ ស្រី​០២​នាក់​ ករណី​ល្មើស​វិធានការ​សុខាភិបាល​(​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​)​ នៅ​ចំណុច​ក្នុង​ហាង​ម្លប់​ស្បូវ​មាន​លាភ​ ផ្លូវ​បេតុង​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ កាលពី​ល្ងាច​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​ និង​០០​នាទី​ ដូច​មានឈ្មោះ​ខាងក្រោម​ ៖


១-​ឈ្មោះ​ ស៊ុន​ ដា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកឡាន​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​១០​ សង្កាត់​ទន្លេ​របា​សាក់​ ខណ្ឌចំការមន​ (​ត្រូវ​បាន​ធ្វើការ​ពិន័យ​ជា​ប្រាក់​ ចំនួន​ ២.០០០.០០០(​ពីរ​លាន​)​រៀល​ ។​

​ ២-​ឈ្មោះ​ ស៊ុន​ វាសនា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​សម្ភារៈ​ពេទ្យ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ សង្កាត់​អូ​ឡំ​ពិ​ក​ ខណ្ឌចំការមន​ (​ត្រូវ​បាន​ធ្វើការ​ពិន័យ​ជា​ប្រាក់​ ចំនួន​ ២.០០០.០០០(​ពីរ​លាន​)​រៀល​ ។​

៣-​ឈ្មោះ​ ចៅ​ ប៉ៅ​សិ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ធានា​គារ​កា​ថេរ​ ស្នាក់​នៅ​ក្នុង​ហាង​ម្លប់​ស្បូវ​មាន​លាភ​ ផ្លូវ​បេតុង​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (​ត្រូវ​បាន​ធ្វើការ​ពិន័យ​ជា​ប្រាក់​ ចំនួន​ ២.០០០.០០០(​ពីរ​លាន​)​រៀល​ ។​

៤-​ឈ្មោះ​ សួន​ ឆវី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មើល​ការ​ខុស​ត្រូវ​ហាង​ម្លប់​ស្បូវ​មាន​លាភ​ ស្នាក់​នៅ​ក្នុង​ហាង​ម្លប់​ស្បូវ​មាន​លាភ​ ផ្លូវ​បេតុង​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (​ត្រូវ​បាន​ធ្វើការ​ពិន័យ​ជា​ប្រាក់​ ចំនួន​ ៣.០០០.០០០(​បី​លាន​)​រៀល​ ។​

៥-​ឈ្មោះ​ ហេង​ ម៉ី​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​អីវ៉ាន់​អន​ឡាញ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (​ត្រូវ​បាន​ធ្វើការ​ពិន័យ​ជា​ប្រាក់​ ចំនួន​ ២.០០០.០០០(​ពីរ​លាន​)​រៀល​ ។​

៦-​ឈ្មោះ​ ឈឹ​ម​ សោភា​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើក​សាឡ​ន​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (​ត្រូវ​បាន​ធ្វើការ​ពិន័យ​ជា​ប្រាក់​ ចំនួន​ ២.០០០.០០០(​ពីរ​លាន​)​រៀល​ ។​

ចំពោះ​មនុស្ស​ទាំង​០៦​នាក់​ នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ពេល​កំពុង​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​ល្មើស​វិធានការ​ក្រសួងសុខាភិបាល​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើ​ផាកពិន័យ​តាម​វិធានការ​រដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ​ ៕

ប្រភព: រដ្ឋបាលខណ្ឌសែនសុខ

មតិយោបល់