ព័ត៌មានជាតិ

ឃាត់ខ្លួន​ប្តី​ប្រពន្ធ​មួយគូ ​​ដកហូត​ថ្នាំញៀន​​​បាន​មួយ​ចំនួន​ធំ

កោះកុង: កម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមា សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២៥ កញ្ញា ម្សិលមិញ បានឆ្មក់ចាប់ខ្លួនប្តីប្រពន្ធមួយគូ នៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយរកឃើញគ្រឿងញៀនមួយចំនួនធំ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១មានឈ្មោះ សៅ មិថុនា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនាងកុក ហៅភូមិកម្មករ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយសមត្ថកិច្ចដកហូតបានវត្ថុតាងយ៉ាម៉ាចំនួន៥២០គ្រាប់ និង ម៉ាទឹកកកចំនួន៦កញ្ចប់ធំ និងទី២ មានឈ្មោះ ស៊ុយ អ៊ូឡូញ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាប្តី ដកហូតបានវត្ថុតាងម៉ាទឹកកកចំនួន២០កញ្ចប់ធំ។

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលស្រុកមណ្ឌលសីមា ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់ការិយាល័យកណ្តាលប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត៕

gruk-1

gruk-2

gruk-3

មតិយោបល់