ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Blinken​ និយាយ​ថា​តួ​ក​គី​ និង​ប្រទេស​ផ្សេង​ទៀត​គួរតែ​បញ្ឈប់​ការ​ទិញ​អាវុធ​ថ្មី​ពី​ប្រទេស​រុ​ស្ស៊ី​

(Reuter)​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony​ Blinken​ បាន​និយាយ​ថា​ប្រទេស​តួ​ក​គី​ និង​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ទាំងអស់​គួរតែ​បញ្ឈប់​ការ​ទិញ​អាវុធ​ពី​ប្រទេស​រុ​ស្ស៊ី​បន្ថែម​ទៀត​ដែល​គំរាមកំហែង​ដល់​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​។​

​ទំនាក់ទំនង​មិនសូវ​ល្អ​រវាង​សម្ព័ន្ធមិត្ត​ណា​តូ​ តួ​ក​គី​ និង​សហរដ្ឋអាមេរិក​កាន់តែ​មាន​ភាព​តានតឹង​ថែម​ទៀត​កាលពី​ចុង​ស​ប្តា​ហ៍​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ Joe​ Biden​ បាន​ទទួលស្គាល់​ការ​សម្លាប់​រង្គាល​ទៅ​លើ​ជនជាតិ​Armenia​ ក្នុង​ឆ្នាំ​ ១៩១៥​ ថា​ ជា​អំពើ​ប្រល័យពូជសាសន៍​ដែល​ធ្វើ​ឲ្យ​ក្រុង​ Ankara​ មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ក្នុង​ការ​ប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​សារព័ត៌មាន​បរទេស​ (FPC)​ លោក​ Blinken​ បាន​និយាយ​ថា​ ដោយ​ពិចារណា​ទៅ​លើ​ទស្សនៈ​ជា​យូរ​មក​ហើយ​របស់​ប្រធានាធិបតី​លោក​ Biden​ លើ​បញ្ហា​Armenia​ ការ​សម្រេចចិត្ត​របស់​លោក​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​។​ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា​ តួ​ក​គី​គឺជា​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​ដ៏​សំខាន់​សម្រាប់​ក្រុង​វ៉ា​ស៊ី​ន​តោន​និង​បាន​សម្តែង​ក្តី​សង្ឃឹមថា​ភាគី​ទាំង​ពីរ​អាច​ដោះស្រាយ​បញ្ហា​បាន​។​

​ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​ទីក្រុង​ Ankara​ និង​ប្រទេស​ដទៃ​ទៀត​ពី​ការ​ទិញ​អាវុធ​បន្ថែម​ពី​ប្រទេស​រុ​ស្ស៊ី​។​ ប្រទេស​ទួ​រ​គី​បាន​និយាយ​ថា​ ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​រុ​ស្ស៊ី​ស្តី​ពី​ការ​ទិញ​យន្តហោះ​ធុន​ S-400​ ជា​លើក​ទី​ពីរ​។​

​លោក​ Blinken​ បាន​និយាយ​ថា​ “​វា​ក៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​បញ្ហា​នោះ​ដែល​ប្រទេស​ តួ​ក​គី​ សម្ព័ន្ធមិត្ត​ និង​ដៃគូ​របស់​សហរដ្ឋអាមេរិក​ទាំងអស់​បញ្ឈប់​ការ​ទិញ​អាវុធ​ពី​ប្រទេស​រុ​ស្ស៊ី​នា​ពេល​អនាគត​រួម​ទាំង​យន្តហោះ​ធុន​ S-400s​ បន្ថែម​ទៀត​”​ ៕

 

 

មតិយោបល់