ព័ត៌មានជាតិ

នគរ​បាល​ខេត្តបាត់​ដំបង​ បង្ក្រាបករ​ណី​រក្សា​ទុក​ដោយខុសច្បាប់នូវសារធាតុញៀនមួយចំនួន និង​បានឃាត់ខ្លួនជនសង្ស័យ ចំនួ​ន​០៣​នាក់

នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​វេលាម៉ោ​ង​ ០៣​និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១​ខែ​ មិថុ​នា​ ឆ្នាំ​២០២១​ នៅចំណុចភូមិអូរស្ងួត​ ឃុំសន្តិភាព​ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរ​បាល​ ខេត្តបាត់​ដំបង​ រួមនឹងយោបល់រប​ស់លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​រង​ផែន​ការងារ​ប្រឆាំងគ្រឿង​ញៀន​ និងដោ​យបានការសម្រប​សម្រួល​ពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបា​ត់​ដំបង​ លោកវរសេនី​យ៍​ឯក​ សុខ​ និមល​ នាយ​ការិយាល័យប្រឆាំងគ្រឿងញៀន​បានដឹកនាំកម្លាំ​ងជំនាញ​ សហ​ការណ៍ជាមួយសមត្ថកិច្ចនៃអធិ​ការ​ដ្ឋាននគរបា​ល​ស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោ​ ទឹម​ វិឆ័យ​ ជាអធិការនគរបាលស្រុក​ រួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាកស្រុកកំ​រៀង​ ដែលមានលោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ ជា​អធិការនគរបាលស្រុក​ បង្ក្រាបករ​ណី​រក្សា​ទុក​ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករ​ណី ក្នុងបទល្មើសជាក់ស្តែង ដែលក្នុងកិច្ចប្រតិបត្តិ​ការនេះ​បានឃាត់ខ្លួនជនសង្ស័យ ចំនួ​ន​០៣​នាក់គឺ៖
១-ឈ្មោះ​ជួន​ ណារីន​ភេទប្រុស​ អាយុ២២ឆ្នាំ​មា​ន​ ទីលំនៅភូមិអូរដារ​ ឃុំបឹងរាំង​ ស្រុកកម្រៀង​ ខេត្តបាត់ដំបង​។
២-ឈ្មោះ​ ស៊ុយ​ ពិសិទ្ធ​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកម្រៀង​ ខេត្តបាត់ដំបង​។
៣-ឈ្មោះ​ សែម​ សុខមាន​ ភេទប្រុស​ អាយុ​៣៥​ឆ្នាំ​ មានទីលំនៅ​ភូមិដូង​ ឃុំបឹងរាំង​ ស្រុកកម្រៀង​ ខេត្តបាត់ដំបង​។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកកICE ចំនួន០៨ថង់​ ទម្ងន់១១៣៨,៩៧ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​យ៉ាម៉ា​WY​ចំនួ​ន​២៨គ្រាប់ទម្ងន់២,៤០ក្រាម
-ទូរស័ព្ទដៃចំ​នួន០៤គ្រឿង
-កាំភ្លេីងខ្យល់ចំនួន០១ដេីម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ម៉ូតូចំនួ​០២គ្រឿង
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំ​រឿងដេីម្បីចាត់ការ​តាម​នីតិវិធី-ច្បាប់៕
ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់