អាមេរិកចោទចិនជាថ្មីថាកំពុងធ្វើសកម្មភាពបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក

 

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចោទប្រកាន់ជាថ្មីថាការកើនឡើងនៃឥទ្ធិពលរបស់ចិន កំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក តាមរយៈសកម្មភាពដែលជាទង្វើផ្ដាច់ការ និងឈ្លានពាន។

លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុន (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Blinken បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងបានឃើញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនកំពុងធ្វើសកម្មភាពកាន់តែផ្ដាច់ការនៅក្នុងស្រុក និងកាន់តែឈ្លានពាននៅក្រៅស្រុក… ហើយទាំងនេះគឺជាការពិត»។

ការលើកឡើងរបស់លោក Antony Blinken កើតមានឡើងបន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន នៅក្នុងសុន្ទរកថាជាលើកដំបូងទៅកាន់សភាអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុនបានសង្កត់ធ្ងន់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងដឹកនាំចិនក្នុងការប្រជែង គ្រប់គ្រងពិភពលោកនៅក្នុងសតវត្សរ៍ទី ២១ នេះ ដែលតម្រូវអាមេរិកចាត់វិធានការឆ្លើយតប ហើយស្វាគមន៍រាល់ការប្រកួតប្រជែង៕

Reuters៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *