(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន ៣១នាក់បានបាត់បង់ជីវិត និងមនុស្ស ២,០៤១នាក់ទៀតឆ្លងជំងឺនេះ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។
ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧១,០២៥ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ២៧៦នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជិត ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ដែលកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរឡើងៗ ទៅលើវិស័យសុខាភិបាលទូទាំងប្រទេស៕
មតិយោបល់