ទីភ្នាក់ងារសារព័ត៌មាន SANA បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរីបានធ្វើការវាយប្រហារទៅលើគ្រាប់មីស៊ីលរបស់អ៊ីស្រាអែលទៅលើមូលដ្ឋានដីនៅភាគខាងត្បូងនៃរដ្ឋធានី Damascus របស់ប្រទេសនេះ ដោយបាននិយាយបន្ថែមថា ការវាយប្រហារនេះត្រូវបានធ្វើឡើងចេញពីដែនអាកាសលីបង់។ ទីភ្នាក់ងារសារព័ត៌មាននេះបានដកស្រង់សម្តីពីប្រភពយោធាមួយថា «ការវាយប្រហារនៅមូលដ្ឋាននានានៅភាគខាងត្បូងនៃក្រុង Damascus និងនៅភាគកណ្តាលប្រទេសស៊ីរីបានចាប់ផ្តើមនៅវេលាម៉ោង ២៣:៣៦នាទី ម៉ោងក្នុងតំបន់ (ស្របម៉ោងជាមួយទីក្រុងមូស្គូ)។ កម្លាំងការពារដែនអាកាសស៊ីរីបានបើកការបាញ់ទៅលើគោលដៅពីលើអាកាស និងបានបាញ់ទម្លាក់គ្រាប់មីស៊ីលជាច្រើនគ្រាប់»។ ប្រភពដដែលបាននិយាយបន្ថែមថា «ជាលទ្ធផល…
មតិយោបល់