ព័ត៌មានជាតិ

អាវុធហត្ថក្រុងតាខ្មៅ ធ្វេសប្រហែសឲ្យនគរបាលប៉ុស្តិ៍តាខ្មៅម្នាក់ ជួញដូរគ្រឿងញៀន រត់គេចខ្លួនពីកន្លែងមុនបញ្ជូនមកតុលាការ

កណ្តាលៈ នគរបាលប៉ុស្តិ៍តាខ្មៅម្នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន បានរត់គេចខ្លួនពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ មុនបញ្ជូនមកតុលាការ។ មជ្ឈដ្ឋានមួយចំនួន រិះគន់អំពីការធ្វេសប្រហែសនេះ។
លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្តកណ្ដាល ទទួលផែនយុត្តិធម៌ និយាយថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនមកវិញ។

ជនសង្ស័យដែលត្រូវគេចខ្លួនមានឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ។

សូមជម្របថា នៅថ្ងៃទី ២០ ខែ មករា គ.ស ២០១៨វេលាម៉ោង ១៥ និង០០ នាទីនៅចំណុច ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលតាខ្មៅម្នាក់ និងបក្ខពួកចំនួន៥នាក់ ពាក់ពន្ធ័រឿងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការបញ្ជារពីសំណាក់ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាវអាវុធហត្ថខេត្តកណ្តាល សម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍ឃាត់ខ្លួន និងឆែរឆេរទីតាំងផ្ទះរបស់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងបក្ខពួក បានគ្រឿងញៀនជិត១០កញ្ចប់ មានធំ មានតូច និងវត្ថុតាងមួយចំនួនទៀត។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យចំនួន៥នាក់ទី១ឈ្មោះ សរ រិទ្ធិយ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PQ 5622 ទី២ឈ្មោះ ណែម ភារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរ មិនពិតប្រាដ ,ទី៣ឈ្មោះ ញែម និត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤ឈ្មោះ ញែម ស្រីម៉ៅ ភេទស្រី អាយុ៤៤ មុខរបរ មិនពិតប្រាកដ និងទី៥ឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ មុខរបរ មន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាក scoopy ពណ៌ ស្វាយ ពាក់ស្លាកលេខ កណ្តាល 1S 8789 ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន៨ កញ្ចប់ (មធ្យម២ តូច៦) ទូរសព្ទចំនួន២ គ្រឿង ម៉ាក SAMSUNG។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំង អ.ហ ក្រុងតាខ្មៅ បានទទួលបានការ រាយការណ៍ពីប្រជាពលរដ្ឋថាមានការចែកចាយនូវសារធាតុញៀននៅទីតាំងខាងលើ ហើយដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាត ចុះបង្ក្រាបទីតាំងនៅនិងកន្លែង។ ជនសង្ស័យ រួមនឹងវត្ថុតាងកំពុងឃាតខ្លួននៅ អ.ហ ក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕

មតិយោបល់