(Reuter) ៖ យោធាអាមេរិកបាននិយាយថា សំណល់គ្រាប់រ៉ុក្កែតដ៏ធំមួយរបស់ចិនដែលបានបាញ់កាលពីសប្តាហ៍មុនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកវិញនៅក្នុងលំហអាកាសនៅចុងសប្តាហ៍នេះ។
គ្រាប់រ៉ុក្កែតដែលមានឈ្មោះ Long March 5B បានបង្ហោះចេញពីកោះហៃណានប្រទេសចិន នៅថ្ងៃទី ២៩ ខែមេសា ដែលដឹកបន្ទប់ស្ថានីយ៍ Tianhe ដែលជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់នាវិក ៣ នាក់នៅស្ថានីយ៍អវកាសរបស់ចិន។ ការបាញ់គ្រាប់រ៉ុក្កែតប្រភេទ Tianhe នេះគឺជា បេសកកម្មទីមួយក្នុងចំណោមបេសកម្មទាំង ១១ ដែលត្រូវអនុវត្តដើម្បីបញ្ចប់ការសាងសង់ស្ថានីយ៍អវកាសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើអ៊ីនធឺណេតទីបញ្ជាការអវកាសបាននិយាយថា បំណែករ៉ុក្កែតដែលបានចុះពីលំហអាកាសនោះ “មិនអាចកំណត់ទីតាំងដែលធ្លាក់ចុះមកវិញបានទេ រហូតដល់រយៈពេលប៉ុន្មានម៉ោងដែលវាត្រឡប់មកគន្លងផែនដីវិញ” ដែលគេសន្មត់ថានឹងកើតក្នុងកំឡុង ថ្ងៃទី ៨ ខែឧសភា ៕
មតិយោបល់