នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញពិនិត្យមើល តាមបណ្តាគោលដៅ ក្រុមគ្រូពេទ្យរបស់ យោធភូមិភាគពិសេស បានចុះចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ យោធភូមិភាគពិសេស ត្រូវបានទទួលភារកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន៤គោលដៅ ក្នុងសង្កាត់ចំនួន៣ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺ សង្កាត់ ចាក់អង្រែលើ, សង្កាត់ ចាក់អង្រែក្រោម, សង្កាត់ បឹងទំពន់២។
គិតជាសរុបយុទ្ធនាការចាក់ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១ ដល់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៥:៣០នាទីល្ងាច បានចំនួន ៣៣.១០៨ នាក់ ហើយបច្ចុប្បន្នក្រុមការងារកំពុងដំណើរការបន្ត៕
មតិយោបល់