ព័ត៌មានជាតិ

បុរសម្នាក់ត្រូវជនសង្ស័យកាប់មួយកាំបិត ករណីផឹកស្រាស្រវឹង កើតជាខឹងរឿងជំពាក់លុយ ៣០ម៉ឺនរៀល

មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ១៥រោជ ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាវេលាម៉ោង២៣និង៥០នាទីយប់ក្រោយពីបានទទួលព័ត៌មានពីកម្លាំងប្រជាការពារភូមិរួចមក លោកវរសេនីយ៍ឯកកាន់ពេញអធិការនគរបាលក្រុងសែនមនោរម្យបានចាត់អោយលោកវរសេនីយ៍ឯកចេងម៉ាប់អធិការរងទទួលការងារព្រហ្មទណ្ឌបានចុះទៅដល់ផ្ទះជនរងគ្រោះនៅកន្លែងកើតហេតុស្ថិតត្រង់ចំណុចត្រាំពុត ជិតដល់ក្រុមហ៊ុនចំការកៅស៊ូភូមិឡៅ ស្ថិតនៅក្នុងសង្កាន់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមដំណើររឿង៖ មុនមានករណីអំពើហិង្សា បានកើតឡើងគឺជនសង្ស័យបានផឹកស្រាស្រវឹង ក៏កើតជាខឹងនឹងជនរងគ្រោះជំពាក់លុយចំនួន ៣០០០០០រៀ(សាមសិបម៉ឺនរៀល) ហើយអោយជនរងគ្រោះទៅដាំដើមចេក ដើម្បីកាត់កងប្រាក់ចំនួនខាងលើ តែជនរងគ្រោះមិននិយាយស្តីអ្វីឡើយ ស្រាប់តែពេលនោះជនសង្ស័យ បានយកកាំបិតតាំងតោកាប់ទៅលើផ្ទៃមុខជនរងគ្រោះ ០១កាំបិតយ៉ាងដំណំ។

ជនរងគ្រោះមានឈ្មោះ ផុន តូន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិភ្នងមានទីលំនៅជិតត្រាំពុតជិតដល់ក្រុមហ៊ុនចំការកៅស៊ូ ភូមិឡាវការ ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនសង្ស័យជាជនបង្កមានឈ្មោះ ហ៊ី ទី ភេទប្រុស (មិនស្គាល់អាយុ) ស្ថិតនៅក្នុងកន្លែងកើតហេតុខាងលើត្រូវបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនរងគ្រោះខាងលើត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្នាននគរបាលក្រុងសែនមនោរម្យ ដឹកមកសំរាកព្យាបាលនៅមន្ទីរបង្អែកខេត្តមណ្ឌលគិរី រីឯជនសង្ស័យកម្លាំងសមត្ថកិច្ចក្រុងសែនមនោរម្យ កំពុងតាមស្វែងរកចាប់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់