ព័ត៌មានជាតិ

ថៃបន្តមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣,០៩៥នាក់, ស្លាប់ ១៧នាក់ ក្នុងពេលមួយថ្ងៃ

 

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA)នៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភានេះបានរាយការណ៍ពី
ការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,០៩៥នាក់ និងអ្នកស្លាប់១៧នាក់ទៀតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

បើតាមទិន្នន័យពី CCSA នៅក្នុងចំណោមករណីឆ្លងថ្មីៗនៃ COVID-19 ទាំង ៣,០៩៥នាក់នោះ មាន ២,២១៨នាក់ជាករណីឆ្លងទូទៅ និង ៨៧៧នាក់ទៀតជាករណីឆ្លងក្នុងពន្ធនាគារ។

ក្រោយការបូកសរុបទិន្នន័យខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃកើនដល់ ៩៩,១៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥៦៥នាក់ និងជាសះស្បើយវិញជាង ៦ម៉ឺននាក់៕

Bangkok Post៖ ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១

 

 

 

 

 

 

មតិយោបល់