ភ្នំពេញៈ ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានឈប់ម៉ូតូបំណងនឹងចុះទិញបាកាសហូបឲ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះ២ម៉ូតូមួយម៉ូតូចុះវាយទៅលើជនរងគ្រោះបំណងនឹងយកម៉ូតូ តែត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់អន្តគមន៍ទាន់ពេលវេលា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ ម្តុំរ៉ារថភ្លើង សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ…
មតិយោបល់