ព័ត៌មានជាតិ

ប្រទេសស្លូវ៉ាគី ចំណាយប្រាក់ដល់អ្នកអាយុលើសពី ៦០ ឆ្នាំ ឲ្យចាក់វ៉ាក់សាំង

មានប្រតិកម្មចម្រុះនៅក្នុងប្រទេសស្លូវ៉ាគី បន្ទាប់ពីសភារបស់ប្រទេសនេះ បានអនុម័តផែនការ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ប្រាក់ឱ្យពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅរហូតដល់ ៣០០ អឺរ៉ូ ឬ៣៣៩ ដុល្លារ ប្រសិនបើពួកគេចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19។

វិធានការដែលបានព្រាងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Igor Matovic នឹងជំរុញឱ្យមាន ការ ចាក់វ៉ាក់សាំងនៅក្នុងប្រទេសសហភាពអឺរ៉ុបមួយនេះ ខណ:មានអត្រាចាក់វ៉ាក់សាំងទាបបំផុត នៅក្នុងប្លុក។ វិធានការនេះ ក៏នឹងជួយដល់ប្រព័ន្ធសុខាភិបាលដែលកំពុងជួបការលំបាក ក្នុងពេល មានការកើនឡើងករណីឆ្លងថ្មី។ រហូតមកដល់ពេលនេះមានតែ ៤៦.៥% នៃប្រជាជន ៥.៥លាននាក់របស់ប្រទេស បានចាក់វ៉ាក់សាំងពេញលេញ។

មតិយោបល់