ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅតែបន្តនាំយកអំណោយចែកជូនដល់បងប្អូនពលករខ្មែរចំនួន ៦០គ្រួសាររស់នៅក្នុងសហគមន៍នេះ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ-១៩
នាថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១ ទោះបីជាជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ កំពុងរីករាលដាលខ្លាំងក៏ដោយ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅតែបន្តចុះជួយដល់បងប្អូនពលករខ្មែរ ដោយបានចុះមកទីស្នាក់ការការងារសហគមន៍សួនអយ ស្ថិតក្នុងសង្កាត់ឌុស៊ិត ខណ្ឌឌុស៊ិត ទីក្រុងបាងកក និងនាំយកអំណោយចែកជូនដល់បងប្អូនពលករខ្មែរចំនួន ៦០គ្រួសាររស់នៅក្នុងសហគមន៍នេះ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ-១៩។
ការប្រគល់ទទួលនេះ គឺដើម្បីអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃជាពិសេសវិធានការសុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។



មតិយោបល់