បាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង០១លើក បណ្តាលឱ្យឆេះផ្ទះ ០១ខ្នង និងសម្ភារៈក្នុងផ្ទះមួយចំនួន របស់ម្ចាស់ផ្ទះឈ្មោះ ងួន យ៉ឺន ភេទប្រុស អាយុ ៦៥ឆ្នាំ ភេទប្រុស រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការរាយការណ័ពីសមត្ថកិច្ចបានអោយដឹងថា ការខូចខាតក្នុងអគ្គិភ័យខាងលើរួមមាន ៖ -ផ្ទះទាមសង់ជាប់ដីទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង), -គ្រែ ០២ (ខូចខាតទាំងស្រុង), -ទូរទស្សន៍ចំនួន ០១គ្រឿង (ខូចខាតទាំងស្រុង), -ម៉ាស៊ីនបោកខោអាវចំនួន ០១គ្រឿង និងសម្ភារក្នុងផ្ទះមួយចំនួនតូច (ខូចខាតទាំងស្រុង) សរុបការខូចខាតចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល)។
ចំពោះមូលហេតុគឺបណ្តាលមកពីឈ្មោះ យ៉េន ភារូ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន (បែកថ្ន្នាំ) បានដុះផ្ទះខ្លួនឯងចោល។
ភ្លាមៗនោះ កម្លាំងអធិការរដ្ឋាននគរបាលស្រុកថ្មគោល បានចេញរថយន្តពន្លត់អគ្គិភ័យស្រុក ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ទើបអាចគ្រប់គ្រងស្ថានការនិងបញ្ឈប់អគ្គិភ័យបានទាំងស្រុង ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់