Luis Suarez បានស្រក់ទឹកភ្នែកនៅពេលដែលគាត់ខលទូរស័ព្ទជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់គាត់បន្ទាប់ពីគាត់បានរកគ្រាប់បាល់ទី ២១ របស់គាត់ក្នុងរដូវកាលនេះដើម្បីឈ្នះពាន LaLiga រដូវកាលនេះផងដែរ។
បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅឯក្លឹប Real Valladolid ដើម្បីបញ្ជាក់ថា Atletico គឺជាម្ចាស់ជើងឯក ពេលនោះ Suarez ដែលមានមនោសញ្ចេតនាបានសង្វែកអារម្មណ៍របស់គាត់យ៉ាងខ្លាំងដែលគាត់ត្រូវបានគេបណ្តេញចេញដោយគ្មានមេត្តាកាលពីរដូវកាលមុន។
គាត់បាននិយាយថា“ Barcelona មិនបានអោយតម្លៃខ្ញុំទេ ហើយ Atletico បានបើកទ្វារអោយខ្ញុំ ។ ខ្ញុំតែងតែអរគុណដល់ក្លឹបនេះដែលបានជឿជាក់លើខ្ញុំ”។
Suarez ត្រូវបានគេបង្ហាញឱ្យឃើញនូវការភ្ញាក់ផ្អើលដោយក្រុម Barcelona កាលពីរដូវក្តៅមុនហើយបានធ្វើដំណើរទៅកាន់ Atletico Madrid ក្នុងការផ្ទេរដោយឥតគិតថ្លៃនិងបានបង្ហាញនូវទម្រង់លេងដ៏ល្អក្នុងការប្រជែងដណ្តើមជើងឯករដូវកាលនេះជាមួយក្រុម Atletico Madrid ផងដែរ។
មតិយោបល់