ក្លឹប AC Milan នឹង វិលត្រឡប់មកលេង ពាន រង្វាន់ Champions League វិញបន្ទាប់ពីពួកគេបានយកឈ្នះ Atalanta ដោយលទ្ធិផល ២-០ យកបាន តំណែងលេខ ២ ក្នុង តារាង ពិន្ទុ Serie A រដូវកាលនេះ។
ជ័យជម្នះនេះក្លឹប AC Milan បានទម្លាក់ Atalanta មកកាន់លេខ ៣ ចំណែកឯខ្លួនឯងឡើងលេខ ២ ខុសគ្នាតែមួយពិន្ទុប៉ុណ្ណោះ។
AC Milan បាននាំមុខកំពូលតារាង Serie A អស់ជាច្រើនខែដែរប៉ុន្តែ ប៉ុន្មានប្រកួតចុងក្រោយរបស់ពួកគេធ្វើមិនបានល្អវិះនឹងអស់ឱកាសបាន ទៅលេងនៅ UCL ទៅទៀតប្រសិនបើចាញ់នៅណាត់ប្រកួតចុងក្រោយ នេះ។
លោក Stefano Pioli អ្នកចាត់ការរបស់ Milan បាននិយាយថាក្រុមរបស់ ខ្លួនសមទទួលបានលេខ ២ និងបានលេងនៅ Champions League ណាស់។
AC Milan បានលេងនៅពាន UCL ចុងក្រោយនៅរដូវកាល ២០១៣-១៤។ នេះមានន័យថារយៈពេល ៧ ឆ្នាំគត់ដែលពួកគេអាចវិលមកលេងពាន នេះម្ដងទៀត៕
ប្រភព៖ CSB SPORTS
មតិយោបល់