ព័ត៌មានជាតិ

ប្អូនស្រី លោក គឹម ជុន​អ៊ុន ពិតជា​រៀបការ​រួច​ហើយ​មែន​

​នៅ​ថ្ងៃ​ទី​០២​ខែ​មករា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ សារព័ត៌មាន​កូរ៉េខាងត្បូង​យ៉ុន​ហាប់ បាន​ចុះផ្សាយ​ថា ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង គឹម ជុន​អ៊ុន បាន​រៀបការ​ជាមួយនឹង​កូន​ប្រុស​មនុស្ស​ជំនិត​របស់លោក គឹម ជុន​អ៊ុន​។​
​ដោយឡែក​នៅ​ថ្ងៃនេះ សារព័ត៌មាន​យ៉ុន​ហាប់ បានបង្ហាញ​រូបភាព​របស់​នាង Kim Yo-jong ដែល​ត្រូវជា​ប្អូនស្រី​របស់ គឹម ជុន​អ៊ុន ដោយ​បច្ចុប្បន្ន​មាន​មុខតំណែង​ជា​អនុប្រធាន​បក្ស​កម្មករ​របស់​កូរ៉េ​ខាងជើង បាន​ពាក់ចិញ្ចៀន​ពណ៌​មាស​នៅ​ម្រាមដៃ​នាង​ខាងឆ្វេង ដោយ​បញ្ជាក់​ថា នាង​ពិតជា​បាន​រៀបកា​រហើយ​មែន​។​
​នាង Kim Yo-jong ត្រូវបាន​គេ​ដឹងថា បាន​រៀបការ​ជាមួយនឹង​លោក Choe Song ដែលជា​កូនប្រុស​របស់​លោក Choe Ryong-hae ដោយ​ត្រូវ​បាន​គេ​ដឹងថា​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​សម្រាប់​ការទំនាក់ទំនង​នៅក្រោយ​លោក គឹម ជុន​អ៊ុន ប៉ុន្តែ​សម្រាប់​មុខតំណែក​របស់​លោក Choe Song ដែល​ត្រូវជា​ប្ដី​របស់​នាង Kim Yo-jong មិន​ត្រូវបាន​គេ​ដឹង​ឡើយ​៕​
AEN20150102006900315_01_i
df6ee9a6-4dfe-4b27-bca4-3bded6af7f32-620x372

មតិយោបល់