(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារ ទី២៥ ខែឧសភានេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១៩៦,៤២៧នាក់ និងករណីស្លាប់៣,៥១១នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

វាជាលើកដំបូងហើយ ដែលតួលេខអ្នកឆ្លងប្រចាំថ្ងៃ បានចុះមកនៅក្រោមខ្ទង់២០០,០០០នាក់ បែបនេះ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនដល់ជាង២៦,៩៤៨,៨៧៤នាក់ ក្នុងនោះចំនួនអ្នកស្លាប់ កើនដល់ ៣០៧,២៣១នាក់។ រីឯអ្នកជាសះស្បើយឡើងវិញ មានជាង ២៤លាននាក់ ខណៈអ្នកជំងឺ ២.៥៨លាននាក់ទៀត កំពុងសម្រាកព្យាបាល៕
Xinhua


មតិយោបល់