ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ១០ និង១៥នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងP798-F3 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំលែកបន្ទុក ដែលមានទីតាំងស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ និង៣០នាទីព្រឹក៕

មតិយោបល់