ព័ត៌មានជាតិ

រលក​រញ្ជួយ​ដ៏​ខ្លាំងក្លា​ចេញពី​ភ្នំភ្លើងមួយនៅ ភាគ​ខាងកើត​ ប្រទេស​កុង​ហ្គោ​ ខណៈ​ចំនួន​អ្នក​ស្លាប់​​បាន​កើន​ឡើង​ដល់ ​៣២​នាក់ និង​មនុស្ស​រាប់​ពាន់​នាក់​​បាត់បង់​លំនៅឋាន

រលក​រញ្ជួយ​ដ៏​ខ្លាំងក្លា​ចេញពី​ភ្នំភ្លើង​ម៉ោ​ន នី​រ៉ា​ហ្គុ​ន​ហ្គោ បាន​អង្រួន​ទីក្រុង​ហ្គូ​ម៉ាភាគ​ខាងកើត​ របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​នេះ​បាន​កើន​ឡើង​ដល់ ​៣២​នាក់ និង​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​បារម្ភ​ថា​បាត់បង់​លំនៅឋាន​។

​រយៈពេល ​៣​ថ្ងៃ​បន្ទាប់ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ មាន​សកម្មភាព​កម្រើក​ខ្លាំង​បំផុត​របស់​ប្រទេស​នៅ​អាហ្វ្រិក​មួយ​នេះ បាន​គំរាមកំហែង​អាយុជីវិត​មនុស្ស​ជាថ្មី ការ​ព្រួស​កម្អែ​ហូរ​ចូល​ដល់​តំបន់​ដាច់ស្រយាល​នៃ​ទីក្រុង ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​ ១​លាន​ ៥​នាក់ ការ​រញ្ជួយ​បាន​អង្រួន​តំបន់​នេះ​រៀងរាល់ ​១០នាទីទៅ​ ១៥​នាទី។​

អាកាសយានដ្ឋាន​ហ្គូ​ម៉ា​ត្រូវ​បាន​បិទ ព្រមទាំង​នៅ​ក្បែរ​តំបន់​ប៊ូ​កា​វ៉ូដែល​បាន​បើក​ឡើងវិញ​ដោយ​ផ្នែក​កាលពី​ថ្ងៃ​ចន្ទ​ មុន​ពេលបញ្ជា​ឲ្យ​បិទ​ជាថ្មីកាលពី​ថ្ងៃ​អង្គារ​។ ​នគរបាល​និយាយ​ថា ​អគារ​ចំនួន​ ៤​ខ្នង​ក្នុង​ទីក្រុង​ហ្គូ​ម៉ា​បាន​បាក់​រ​លំដោយ​ផ្នែក រួម​ទាំង​អគារ​កម្ពស់​ ៣​ជាន់​ដែល​មាន​បណ្ដាល​ឲ្យ​មនុស្ស​ ៨​នាក់រង​របួស​ធ្ងន់​៕

មតិយោបល់