ព័ត៌មានជាតិ

សហរដ្ឋអាមេរិក៖ ខ្មាន់កំាភ្លើងម្នាក់បាញ់សម្លាប់មនុស្ស ៨នាក់, សម្លាប់ខ្លួនឯងតាមក្រោយ

 

(កាលីហ្វ័រញ៉ា)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួន៨នាក់ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅឯកន្លែងជួសជុល និងចតរថភ្លើងមួយកន្លែងក្នុងទីក្រុងសាន់ ហូសេ (San Jose) រដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។

ភ្លាមៗប៉ូលិសអាមេរិកទាន់អាចបញ្ជាក់ពីមូលហេតុ ឬចេតនានៅពីក្រោយការបាញ់ប្រហារនេះទេ ហើយក៏មិនបានបញ្ជាក់ពីអត្តសញ្ញាណខ្មាន់កាំភ្លើងនោះដែរ។ តែបើតាម ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ គឺសារព័ត៌មាន San Jose Mercury News

ខ្មាន់កាំភ្លើងខាងលើត្រូវបានគេស្គាល់ឈ្មោះថា សាំម្ញូអែល ខាសស៊ីឌី (Samuel Cassidy) មានអាយុ៥៧ឆ្នាំ និងជាបុគ្គលិកថែទាំរថភ្លើងនៅឯស្ថានីយ Santa Clara Valley Transportation Authority (VTA)៕

Reuters៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

មតិយោបល់