ព័ត៌មានជាតិ

ភាព​តានតឹង​កើន​ឡើង​នៅ​ ប្រទេស​អ៊ីរ៉ាក់​ បន្ទាប់ពី​ការ​ចាប់​ខ្លួន​មេបញ្ជាការ​កងជីវពល​ ពាក់ព័ន្ធ​បទ​ចោទ​ប្រកាន់​អំពើ​ភេរវកម្ម

ភាព​តានតឹង​កើន​ឡើង​នៅ​ក្នុង​រដ្ឋធានី​ របស់​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ការ​ចាប់​ខ្លួន​មេបញ្ជាការ​កងជីវពល​ ពាក់ព័ន្ធ​បទ​ចោទ​ប្រកាន់​អំពើ​ភេរវកម្ម ដែល​ជំរុញ​ឲ្យ​ផ្ទុះ​ជា​ជម្លោះ​ដ៏​គ្រោះថ្នាក់​ ដោយ​ក្រុម​អ្នកគាំទ្រ​ទាហាន​ប៉ា​រ៉ារបស់​អ្នកទោស​រូប​នេះ និង​រដ្ឋាភិបាល​អ៊ីរ៉ាក់​។​

​វិធានការ​សន្តិសុខ​ដែល​មាន​រឹត​បន្តឹង​ខ្លាំង ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ទីក្រុង​បា​ដា​ដ​កាលពី​ព្រលប់​ថ្ងៃ​ពុធ ​ហើយ​គេ​បាន​ឃើញ​ទាហាន​កំពុង​រាតត្បាត ​នៅ​តំបន់​ផ្សេងៗ​ក្នុង​ទីក្រុង​នេះ​។​ យោធា​អ៊ីរ៉ាក់​បាន​និយាយ​នៅ​សេចក្ដីថ្លែងការណ៍​មួយ​ថា ការ​ប្រឈម​ដាក់គ្នា​នេះ​បាន​ចាប់ផ្ដើម ​បន្ទាប់ពី​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​កង​ជីវពល​កាលពី​ព្រលឹម​ស្រាង​ៗ លោក កា​ស៊ីម មហា​មូ​ត ម៉ូ​ស្លេ ដោយ​ផ្អែកលើ​ការ​ស៊ើប​អង្កេត​របស់​តុលាការ និង​ដី​ការ​ចាប់ខ្លួន​ពី​បទ​ចោទ​ប្រកាន់​អំពើ​ភេរវកម្ម​។ លោក​ ម៉ូ​ស្លេ គឺជា​ប្រមុខ​ដឹកនាំ​កង​កម្លាំង​ចលនា​ប្រជាជន​ក្នុង​ខេត្ត​អាន់​បា។

​មេដឹកនាំ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​សមាជិក​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ក្រុម​នេះ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​កងជីវពល​និកាយ​ស៊ី​អ៊ី​ត ​ជ្រោមជ្រែង​ដោយ​អ៊ីរ៉ង់​។ ភាព​តានតឹង​បាន​ឈាន​ដល់​ចំណុច​ក្ដៅ នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​អង្គភាព​កងទ័ព​សម្រាំង​ប្រឆាំង​ភេរវកម្ម ​ត្រូវ​បានបញ្ជូន​ទៅ​ការពារ​បេសកកម្ម​រដ្ឋាភិបាល និង​បេសកកម្ម​ការទូត​កំពុង​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ខ្លាំង​អំពី​អំពើ​ហិង្សា​៕

 

 

មតិយោបល់