ព័ត៌មានជាតិ

កម្មកររោងចក្រនៅក្រុងបាវិតដែលនាំគ្នារត់ចេញពីររោងចក្រម្សិលមិញនោះ ឥលូវ ក្រុមហ៊ុនមិនអនុញ្ញាតឲ្យចូលធ្វើការទេ

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា កម្មករបាននាំគ្នាសម្រុកចេញពីរោងចក្រ មួយកន្លែងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩។

ពេលនេះកាន់តែពិបាកហើយ ដោយកម្មកររោងចក្រនៅក្រុងបាវិតដែលនាំគ្នារត់ចេញពីររោងចក្រម្សិលមិញនោះ ពេលព្រឹកឡើងនាំគ្នាមកចូលធ្វើកាងារវិញ ក្រុមហ៊ុនមិនអនុញ្ញាតឲ្យចូលធ្វើការទេ។ នេះបើតាមគណនីហ្វេសប៊ុក ឈ្មោះ សូ រតនះ នៅថ្ងៃទី២៧ ឧសភា ២០២១នេះ។

តាមរយ:ហេ្វសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថាក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨នាក់ ដោយក្នុងនោះរកឃើញ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយកទៅ ព្យាបាលភ្លាម។ ដោយឡែក អ្នកនាំគ្នារត់ទាំងនោះ នៅរោងចក្រផ្សេងទេ ។

 

 

មតិយោបល់