ព័ត៌មានជាតិ

ចេញពីធ្វើការឃើញគេព្រួតវាយបងស្រី រត់ទៅជួយត្រូវគេវាយរងរបួសធ្ងន់

ភ្នំពេញៈ ស្ត្រីកម្មកររោងចក្រម្នាក់រងរបួស បន្ទាប់ពីរូបគាត់ចេញពីធ្វើការ ហើយឃើញមនុស្សមានគ្នា៤នាក់ ព្រួតវាយបងស្រីរបស់ខ្លួន ទើបរត់ទៅជួយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រ មួយកន្លែងខាងត្បូងផ្សារទួលពង្រ ភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះសែមសាមុន ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរកម្មរោងចក្រ ស្នាក់នៅផ្ទះជួល ជិតកន្លែងកើតហេតុខាងលើ ចំណែកម្នាក់ទៀត ត្រូវជាបងរបួសស្មាមក្រចកជាច្រើន កន្លែង មានឈ្មោះសែម ម៉ាន ភេទស្រី អាយុ៤២ឆ្នាំ មុខរបកម្មកររោងចក្រ អ្នកទាំងពីរ មានស្រុកកំណើ នៅភូមិក្រាំងរបួល ឃុំក្រាំងស្នា ស្រុកឈូក ខេត្តកំពត។
តាមការរៀបរាប់ពី ឈ្មោះសែមសាមុត បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៦ល្ងាច រូបគាត់បានចេញពីធ្វើការ ខណៈដើរចេញមកដល់មុខបន្ទប់ ស្រាប់តែឃើញមនុស្ស៤នាក់ ប្រដាប់ដោយដំបង កំពុងព្រួតវាយបងស្រីរបស់គាត់ ដោយពុំដឹងមូលហេតុភ្លាមនោះរូបគាត់ ក៏ស្ទុះរត់ទៅជួយឃាត់ តែបែរជាក្រុមនារី ទាំងនោះមកវាយរូបគាត់ បណ្តាលឲ្យរងរបួស បែកក្បាលជាច្រើនកន្លែង ចំណែកបងស្រីគាត់របួសជាច្រើនកន្លែងផងដែរ។

រូបគាត់បានបន្តថាខណៈ ដែលក្រុមដៃដល់កំពុងព្រួតវាយ គាត់មិនបានចាំមុខថា អ្នកណាខ្លះទេតែគ្រាន់ដឹកថា មានគ្នា៤នាក់ ពេលនោះរូបគាត់ បានស្រវាចាប់ទាញកាត់ការងារពីរ ជនដៃដល់បានម្នាក់ដែលពាក់ជាប់និង ក បន្ទាប់ពីព្រួតវាយរូបគាត់និង បងស្រីឲ្យរបួសរួច ក្រុមដៃដល់ក៏គេចខ្លួន បាត់ស្រមោលអស់។

ក្រោយមកដោយសារតែ របួសធ្ងន់ធ្ងរ ឈាមហូរស្រោចខ្លួន ទើបរូបគាត់ ទៅមន្ទីរពេទ្យដើម្បីព្យាបាល របួសដោយដេចំនួន១៥ថ្នេ។ លុះព្រឹកឡើង ថ្ងៃទី២ ខែដដែល ទើបមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដោយភ្ជាប់ទៅនិងកាតការងាររបស់ជនដៃដល់ ទើបកម្លាំងនគរបាលចុះធ្វើការឃាត់នារី ម្នាក់តែម្តង។
បច្ចុប្បន្ននារី ដែលជាប់ពាក់ព័ន្ធសមត្ថកិច្ចកំពុងធ្វើការសាកសួបន្ត៕

56

មតិយោបល់