បច្ចុប្បន្ននេះ ប្រព័ន្ធ Wi-Fi កំពុងតែត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់ទីកន្លែងមិនថា នៅក្នុងផ្ទះ, សណ្ឋាគារ, ទាមកាហ្វេ ឬភោជនីយដ្ឋានផ្សេងៗឡើយ។ មនុស្សជាច្រើនយល់ថា វាគឺជាវិធីមួយក្នុងការភ្ជាប់អ៊ីនធើណែទៅកុំព្យូទ័រ, ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀតៗដោយមិនចាំបាច់ប្រើខ្សែ។
ប៉ុន្តែទោះជាយ៉ាងណា តើអ្នកដឹងទេថា ការប្រើប្រាស់ Wi-Fi មានគ្រោះថ្នាក់យ៉ាងណាចំពោះសុខភាព?
ផលប៉ះពាល់នៃការប្រើប្រាស់ Wi-Fi
រលកសញ្ញាមេដែកអគ្គីសនី ដែលជះចេញពីឧបករណ៍ Wi-Fi អាចបង្កឲ្យមានឥទ្ធិពលអាក្រក់បំផុត ទាំងការលូតលូតរបស់រុក្ខជាតិ និងមនុស្ស នេះបើយោងតាមការសិក្សារបស់អ្នកជំនាញផ្នែកសុខភាពនៅប្រទេស អង់គ្លេស។ លើសពីនេះទៅទៀតការប្រើឧបករណ៍ Wi-Fi អាចមានផលប៉ះពាល់មួយចំនួនដូចជា៖
– ឈឺក្បាលខ្លាំងជាញឹកញាប់
– អស់កម្លាំងរ៉ាំរ៉ៃ
– គេងមិនលក់
– ឈឺចាប់នៅក្នុងត្រចៀក
– អារម្មណ៍មិនល្អ
តើធ្វើដូចម្តេច ដើម្បីការពារពីរលកអេឡិចត្រូនិចមួយនេះ៖
– បិទឧបករណ៍ Wi-Fi នៅពេលដែលឈប់ប្រើ
– មុនចូលគេត្រូវផ្តាច់កម្មវិធី Wi-Fi ទាំងអស់
– ចៀសវាងដាក់ Router(ឧបករណ៍ចែកចាយ Wi-Fi) នៅក្នុងផ្ទះបាយ ឬបន្ទប់គេង
– ជំនួសទូរស័ព្ទឥតខ្សែនៅក្នុងផ្ទះ ដោយប្រើទូរស័ព្ទមានខ្សែ
ដូច្នេះ អ្នកគួរតែប្រុសប្រយ័ត្នឲ្យបានខ្លាំងបំផុតចំពោះការប្រើប្រាស់ប្រព័ន្ធ Wi-Fi ជាពិសេសសម្រាប់កុមារតែម្តង៕
មតិយោបល់