ភ្នំពេញៈ រថយន្តម៉ាកDAEWOO បាញ់ស៊ីម៉ង់ត៍មួយគ្រឿង បើកចេញពីផ្លូវបេតុឆ្លងឡើងផ្លូវជាតិលេខ៥ ម៉ូតូទៅត្រង់ទៅត្រង់បុកគ្នាផាំង បណ្តាលឲ្យដួលម៉ូតូ និងអ្នកជិះរងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវបេតុងក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តបាញ់ស៊ីម៉ង់ត៍ ម៉ាក DAEWOO ពណ៌ទឹកប្រាក់ លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A 2042 បើកដោយបុរសម្នាក់ មិនស្គាល់ឈ្មោះគេចខ្លួនបាត់។
ម៉ូតូម៉ាកហុនដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GV 6934 បើកដោយបុរសម្នាក់ មិនស្គាល់ឈ្មោះរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបាញ់សីម៉ង់ត៍ ម៉ាកDAEWOOខាងលើ បានបើកចេញពីផ្លូវបេតុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវជាតិលេខ៥ ខណៈឡើងជិតដល់ទ្រូងផ្លូវ ក៏មានម៉ូតូមួយគ្រឿង បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូងជាទិសដៅអទិភាព បានបុកគ្នាជាមួយរថយន្ត បណ្ដាលឲ្យខូចខាតកំណាត់មុខដូចគ្នា និងអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។
ក្រោយពេលកើតហេតុសមត្ថកិច្ច ទាក់ទងជំនាញមកវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕










មតិយោបល់