Kevin De Bruyne បាននិយាយថា គេមិនបានអញ្ជើញឲ្យទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League របស់ Chelsea កាលពីឆ្នាំ២០១២ទេ ត្បិតក្លឹបបានទិញគេបាន៤ខែទៅហើយក្ដី។
កាលពីខែ មករា ឆ្នាំ ២០១២ Chelsea បានទិញ De Bruyne ពីក្លឹប Genk ក្នុងតម្លៃខ្លួន៧លានផោន។ ប៉ុន្តែ Chelsea បានអនុញ្ញាតឲ្យគេបន្តលេងនៅ ក្លឹប Genk រហូតដល់ចប់រដូវកាលសិន មុនមកអង់គ្លេស។
ហើយនៅឆ្នាំ២០១២នោះ Chelsea បានឡើងលេងវគ្គផ្ដាច់ព្រ័ត្រ UCL យកឈ្នះ Bayern Munich ដោយបាល់ប៉ណាល់ទី ប៉ុន្តែ De Bruyne មិនត្រូវបានអញ្ជើញឲ្យទៅទស្សនាការប្រកួតនោះទេ។ សម្រាប់យប់នេះកីឡាករសញ្ជាតិប៊ែលហ្សុិត្រូវជួយ Manchester City លេងទល់នឹងក្លឹបចាស់ Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL។
មុនការប្រកួតមកដល់ De Bruyne បង្ហាញពីអារម្មណ៍អន់ចិត្តខ្លះដោយបាននិយាយថា គេមិនត្រូវបាន Chelsea ហៅទៅមើលការប្រកួតទេកាល២០១២ ដូច្នេះគេមិនសូវចាំរឿងរ៉ាវដែលក្រុមមួយនេះឈ្នះពានឡើយ។ ចំពោះនេះ De Bruyne រំពឹងថា Manchester City នឹងឈ្នះ Chelsea ហើយលើកពាន Champions League ជាលើកដំបូងសម្រាប់រូបគេ៕
ប្រភព៖ CSB SPORTS
មតិយោបល់