កំពង់ធំៈ ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ករណីមនុស្សស្លាប់ដោយសារការធ្វើអត្តឃាត(ចង.ក) ស្ថិតនៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ដឹងកើតហេតុវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ លី កញ្ញា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ដឹងព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។
សន្និដ្ឋាន៖ យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះ លី កញ្ញា ស្លាប់ដោយសារការធ្វើអត្តឃាត(ចង.ក)មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ៖ មានវិបត្តិផ្លូវចិត្តជាមួយមិត្តប្រុសដែលធ្លាប់មានទំនាក់ទំនងគ្នា។
ក្រោយត្រួតពិនិត្យកោសល្យវិច័យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់