ព័ត៌មានជាតិ

ដាច់ភ្លើងទៀតហើយ! ពីសង្កាត់ស្រះចក ដល់សង្កាត់វត្តភ្នំ ដាច់តាំងពីម៉ោង៨

ភ្នំពេញ: អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ៥នាទីថា មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីនេះ ក្រុមការងារកំពុងស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨៖១៣នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ២ (GS2-F4A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក រហូតដល់សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

EDC

មតិយោបល់