ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកបម្រើសេវាអ៉ីនធឺណេតមួយកន្លែង សង័្សយថាមានបង្កប់ល្បែងភ្នាល់មួយចំនួនក្នុងក្រុងបាត់ដំបង

បាត់ដំបងៈ កាលពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៧ ដោយបានការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការដឹកនាំអនុវត្តផ្ទាល់ពីលោក សេង ផានិត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងរួមជាមួយកម្លាំងបង្ការបង្ក្រាប កម្លាំងនគរបាលក្រុងបាត់ដំបង ចុះត្រួតពិនិត្យនៅទីតាំងបើកបម្រើសេវាអ៉ីនធឺណេត ដែលសង័្សយ ថាមានបង្កប់ល្បែងភ្នាល់មួយចំនួនក្នុងក្រុងបាត់ ដំបង។

ក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សមួយចំនួន និងដកហូត សម្ភារៈពាក់ព័ន្ឋក្នុងករណីនេះមួយចំនួនធំ។

បច្ចុប្បន្នជនពាក់ពន័្ធនិងសម្ភារៈបានឃាត់និងដកហូត បញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់