ក្រុមមន្ត្រីមិនបានផ្តល់ព័ត៌មានលំអិត ថាតើបុរសរូបនេះ បានឆ្លងមេរោគនេះដោយរបៀបណា ប៉ុន្តែមេរោគប្រភេទ H10N3ត្រូវបានគេគិតថា មិនងាយឆ្លងពីមនុស្សទៅមនុស្សនោះទេ។
មានប្រភេទគ្រុនផ្តាសាយបក្សីជាច្រើន ហើយវាមិនដែលជួបប្រទះថាមនុស្សធ្វើការជាមួយបក្សីឆ្លងមេរោគប្រភេទនេះឡើយ។
គណៈកម្មការសុខភាពជាតិទីក្រុងប៉េកាំង និយាយថា ប្រជាជននៅទីក្រុង Zhenjiang បានចូលសម្រាកមន្ទីរពេទ្យ កាលពីថ្ងៃទី២៨ ខែមេសា ទទួលរោគវិនិច្ឆ័យមេរោគជំងឺ ផ្តាសាយបក្សី H10N3 មួយខែក្រោយមក។ គណៈកម្មការសុខភាពជាតិ និយាយថា គ្មានករណីមនុស្សឆ្លងមេរោគ H10N3 ឡើយលើពិភពលោក។
ករណីនេះ ជាករណីឆ្លងប្រភេទពីសត្វមកមនុស្ស ហើយហានិភ័យនៃការឆ្លងទ្រង់ទ្រាយធំ គឺមានទាបបំផុត។ គណៈកម្មការនិយាយថា មេរោគ H10N3 មានការបង្ករោគទាប ហើយមិនបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរឡើយ ហើយក៏មិនទំនងជារាលដាលលឿននោះដែរ។
អង្គការសុខភាពពិភពលោក និយាយថា នៅពេលនេះគ្មានការបញ្ជាក់ពីការចម្លងរោគពីមនុស្សទៅមនុស្សឡើយ។ ទោះបីជាវីរុសផ្តាសាយបក្សី សាយភាយក្នុងការចម្លងយូៗម្តងពីបក្សីមកមនុស្ស គឺមិនមានការភ្ញាក់ផ្អើលនោះទេ។
បច្ចុប្បន្នមានការផ្ទុះឡើងក្នុងចំណោមបក្សីនៃមេរោគបំលែងថ្មី H5N8 ដែលបានកើតចំពោះបក្សីរាប់ម៉ឺនក្បាល នៅក្នុងបណ្តាប្រទេសអឺរ៉ុប។ ប៉ុន្តែ ការឆ្លងមកមនុស្សជាមួយគ្រុនផ្តាសាយបក្សី គឺកម្រកើតមាន ចាត់តាំងពីការផ្ទុះឡើងធំមួយ នៃប្រភេទ មេរោគ H7N9 ដែលបានសំលាប់មនុស្ស៣០០នាក់ កាលពីឆ្នាំ២០១៦ និង២០១៧៕
មតិយោបល់